អំពីក្រុមហ៊ុន & រោងចក្រ

Khmer Household & Healthcare Co. Ltd. គឺជាក្រុមហ៊ុនផលិតក្នុងស្រុករបស់កម្ពុជា ដែលផ្តល់ជូនផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផលសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះដែលមានគុណភាពខ្ពស់។ ពីកម្មវិធីឯកជនរហូតដល់ការប្រើប្រាស់លក្ខណៈពាណិជ្ជកម្ម យើងមានគោលបំណងធ្វើឱ្យផលិតផលរបស់យើង ជាផ្នែកមួយនៃការប្រើប្រាស់ក្នុងជីវិតប្រចំាថ្ងៃ របស់ប្រជាជននៅក្នុងប្រទេសកម្ពុជា

យើងផ្តោតទៅលើការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីផ្សារកម្ពុជា និងផ្តល់ជូននូវគុណភាពកម្រិតស្តង់ដារអន្តរជាតិទៅលើគ្រប់ផលិតផលដែលយើងបានផលិត

ផលិតផលរបស់យើងត្រូវបានផលិតក្នុងស្រុក នៅក្នុងរោងចក្ររបស់យើងស្ថិតនៅ  រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យើងបានប្រតិបត្តិការយ៉ាងតឹងរឹងអនុវត្តតាមស្ដង់ដារអន្ដរជាតិដើម្បីបង្កើតផលិតផលដែលមានគុណភាពគួរជាទីទុកចិត្ត។

រូបមន្តនិងគ្រឿងផ្សំរបស់យើង មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបាននាំចូលពីប្រទេសកូរ៉េ ដែលមានលិខិតបញ្ជាក់ និងបានធ្វើការសាកល្បងយ៉ាងម៉ត់ចត់ ដើម្បីឱ្យប្រាកដថា អតិថិជនរបស់យើង ទទួលបានភាពរីករាយជាមួយបទពិសោធល្អឥតខ្ចោះ នៅពេលបានប្រើប្រាស់ផលិតផលរបស់យើង។

យើងបានអភិវឌ្ឍន៍ផលិតផលរបស់យើង ជាមួយនឹងក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មនៅប្រទេសកូរ៉េ ដែលត្រូវបានដឹកនាំដោយអ្នកគ្រប់គ្រងគម្រោងមួយ ដែលមានបទពិសោធនៅក្នុងឧស្សាហកម្មនេះរយៈពេលជាង 30 ឆ្នាំមកហើយ។

ព័ត៌មានថ្មីៗ & សេចក្តីប្រកាស

បច្ចុប្បន្នពុំទាន់មានព័ត៌មានថ្មីៗនោះទេ
សូមចូលមកមើលម្តងទៀតនៅពេលខាងមុខនេះ។

Khmer Household & Healthcare Co., Ltd.
លេខ ៦១៦, ផ្លូវពេទ្យសត្វ ភូមិទ្រា
សង្កាត់ ស្ទឹងមានជ័យ, ខណ្ឌមានជ័យ,
ភ្នំពេញ ១២៣៥២, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: +៨៥៥ (០)២៣ ៩៨៥ ៧៦៤
ផ្នែកលក់: +៨៥៥ (០)៦៩ ៩៨៥ ៧៦៤
អ៊ីម៉ែល: contact@khmerhouseholds.com

បណ្តាញទំនាក់ទំនងសង្គម: